khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចូលរួមប្រជុំគណៈកម្មាធិការនយោបាយ នៃក្រុមសភាជាតិអាយប៉ា-កម្ពុជា តាមប្រព័ន្ធនិម្មិត
     
    ចែករំលែក ៖

    ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចូលរួមប្រជុំគណៈកម្មាធិការនយោបាយ នៃក្រុមសភាជាតិអាយប៉ា-កម្ពុជា តាមប្រព័ន្ធនិម្មិត
    =======
    ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការនយោបាយ នៃក្រុមសភាជាតិអាយប៉ា-កម្ពុជា ក្រោមអធិភាពឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការទី៥ រដ្ឋសភា និងជាប្រធានគណៈកម្មាធិការនយោបាយ នៃក្រុមសភាជាតិអាយប៉ា-កម្ពុជា តាមប្រព័ន្ធនិម្មិត (Online) ដើម្បីពិនិត្យ ពិភាក្សា ផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការនយោបាយ នៃអន្តរសភាអាស៊ាន(AIPA) និងការត្រៀមលក្ខណៈចូលរួមមហាសន្និបាត AIPA លើកទី៤២ ដែលរៀបចំដោយសភាប្រុយណេ ពីទីក្រុងដេរូសាឡាម ប្រទេសប្រុយណេ តាមប្រព័ន្ធនិម្មិត។

    កិច្ចប្រជុំគណៈកម្មាធិការនយោបាយ នៃក្រុមសភាជាតិអាយប៉ា-កម្ពុជា ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទីព្រឹក តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភា ស្ថិតនៅសាលប្រជុំគណៈកម្មការទី១០ វិមានព្រឹទ្ធសភា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម